អហ.បន្ទាយមានជ័យ៖ចោរវ័យក្មេងម្នាក់ចូលលួចទ្រព្យសម្បត្តិគេបានយ៉ាងច្រើនគេចមិនផុតត្រូវបានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនរួចបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរនៅវេលាម៉ោង៩យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ហ៊ុន សម្បត្តិ ភេទ ប្រុស អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិ អូរនាង សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងឈ្មោះ ង៉ែត វល័ក្ខ ភេទប្រុស អាយុ២៦ឆ្នាំ បានចូលលួចទ្រព្យសម្បត្តិរបស់ខ្លួនមានដូចជា ១/ ប័ណ្ណបើកបរចំនួន១សន្លឹក ២/ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក ៣/ប័ណ្ណសារព័ត៌មានចំនួន២សន្លឹកឧ ៤/កាតសំរាប់បញ្ជូលទឹកប្រាក់ទូរស័ព្ទមួយចំនួន ៥/ប្រាក់ដុល្លាចំនួន១៦០ដុល្លា ៦/ប្រាក់បាទចំនួន១.០០០បាត និងប្រាក់ខ្មែរមួយចំនួនធំ។ លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បញ្ជាក់ទៀតថាក្រោយពីបានទទួលពាក្យបណ្តឹងរួចមកលោកបានចាត់កំលាំង លោកវរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះធ្វើការស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនឈ្មោះ ង៉ែត វល័ក្ខ នៅចំណុចខាងលើរួចបញ្ជូនមកកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់។នៅមុខអាវុធហត្ថជនសង្ស័យបានឆ្លើយសារភាពថាខ្លួនគេពិតជាបានចូលលួចទ្រព្យសម្បត្តិឈ្មោះ ហ៊ុន សម្បត្តិ ពិតប្រាកដមែន ។ ជនសង្ស័យត្រូវបានអាវុធហត្ថខេត្តកសាងសំនុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕