បន្ទាយមានជ័យ៖ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្ត បាននាំយកបច្ច័យ ចំនួន ១០.៣០០.០០០រៀល (ដប់លាន សាមសិបម៉ឺនរៀលគត់) និងអង្ករចំនួន ១០ការ៉ុង របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ទៅចូលរួមបុណ្យសពភរិយាលោកអនុសេនីយ៍ឯក ញៀម វុធ ដែលបានទទួលមរណៈភាពដោយរោគាពាធ នៅភូមិអញ្ចាញ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ។ ក្នុងពិធីនោះផងដែរ លោកឧត្តមសេនីយ៍ត្រី វង្ស ធី បានបញ្ជាក់ថា ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត តែងតែបំផុស និងណែនាំដល់កម្លាំងអាវុធហត្ថទាំងអស់ ឱ្យចូលរួមគាំទ្រដល់អាវុធហត្ថ ដែលជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ ។ លោកឧត្តមសេនីយ៍ត្រី វង្ស ធី បានបញ្ជាក់បន្ថែមថា៖ ជាក់ស្តែងថវិកាទាំងអស់នេះ គឺបានពីការឧបត្ថម្ភផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍មេបញ្ជាការ លោកមេបញ្ជាការរង និងនាយ-នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ទាំងអស់ ។ ទាំងនេះគឺជាការចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់កងកម្លាំងនៃកងរាជអាវុធហត្ថ តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ។
ឧត្តមសេនីយ៍ត្រី វង្ស ធី ដឹកនាំក្រុមការងារអញ្ចើញចូលរួមបុណ្យសព ភរិយាលោកអនុសេនីយ៍ឯក ញៀម វុធ
- Post author:Sery Vutha
- Post published:January 22, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / ចូលរួមការងារសង្គម