You are currently viewing លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនិងការបង្ក្រាបបទល្មើសគ្រឿងញៀន ជាង ០៧ គីឡូក្រាម

លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនិងការបង្ក្រាបបទល្មើសគ្រឿងញៀន ជាង ០៧ គីឡូក្រាម

ស្វាយរៀង៖ នៅរសៀលថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធទៅនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន បានជាង ០៧ គីឡូក្រាម ក្នុងប្រតិបត្តិការរយៈពេលបីថ្ងៃ។ លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងទទួលផែននគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការសម្របសម្រួលនីតិវិធីពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយស្តាប់ចម្លើយសារភាព កម្លាំងបានធ្វើការសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។ កម្លាំងបានធ្វើការបង្ក្រាបជាបន្តបន្ទាប់រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ១០នាក់ ស្រីចំនួន ០៣នាក់ និងដកហូតវត្ថុតាងរួមមាន៖

១.ថ្នាំញៀន សរុបចំនួន ៧.៣៥៦,៥៤ក្រាម (៧ គីឡូ ៣៥៦,៥៤ក្រាម)

២.អាវុធខ្លីចំនួន ០២ដើម គ្រាប់ ១៥គ្រាប់ បង់០២

៣.ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង

៤.រថយន្តចំនួន ០១គ្រឿង

៥.ម៉ូតូចំនួន ០១គ្រឿង

៦.ប្រាក់ដុល្លារចំនួន ៥២០ដុល្លារ ប្រាក់រៀលចំនួន ៤៥.០០០រៀល និង២.៥០០.០០០ ដុង រួមនិងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងបន្តនីតិវិធី។