តាកែវ៖ ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបមុខសញ្ញា រក្សាទុក និងប្រើប្រាស់សារធាតុដោយខុសច្បាប់នៅចំណុច ភូមិត្រពាំងល័ក្ខ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់រួមមាន៖
១.ឈ្មោះ ឆេង ណារិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងល័ក្ខ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ
២.ឈ្មោះ សួន ម៉ុក ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបារាយណ៍ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ
៣.ឈ្មោះ ម៉ឹង កុសល្យ ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិត្រពាំងល័ក្ខ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។
ដកហូតវត្ថុតាងរួមមាន ៖
-ម្ស៉ៅក្រាមសថ្លាចំនួន ១០ កញ្ចប់ទំងន់ ៦,២៧ ក្រាម
– ជញ្ជីងថ្លឹងចំនួន ០១គ្រឿង
– ទូរស័ព្ទចំនួន ០២គ្រឿង
– ខ្សៀសំរាប់ជក់ថ្នាំចំនួន ០៧។
ជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី ។