កណ្តាល៖នៅវេលាម៉ោង ១៦ និង ០០ នាទីថ្ងៃសៅរ៍ ០៤កើត ខែមាឃ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៨ នៅចំណុចភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាងដឹកនាំដោយ លោកវរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការមូលដ្ឋានស្រុកចុះបង្រ្កាបករណីចែកចាយគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
១.ឈ្មោះ លឹម កុសល ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
២.ឈ្មោះ ថន ដាវីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមាន
- ម្សៅក្រាមពណ៌សថ្លា ( ម៉ាទឹកកក ) ចំនួន ០៥កញ្ចប់តូច
- ទូរស័ព្ទ័ចំនួន ០១គ្រឿង
– ម៉ូតូចំនួន ០១គ្រឿង
បច្ចុប្បន្នជនសង្សយ័ រួមនិងវត្ថុតាងកំលាំងមន្ទីរជំនាញបានកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។