ព្រះសីហនុ៖ វេលាម៉ោង១៨ និង ០០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការណ៍ជាមួយ កម្លាំងស្នាក់ការសន្តិសុខ កែវផុស បានចុះបង្រ្កាបករណី ជួញដូរគ្រឿងញៀន នៅចំណុចភូមិបត់គគី ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
១.ឈ្មោះ វន រ៉េត ភេទប្រុស អាយុ ៣០ឆ្នាំ មុខកម្មករ ស្រុកកំណើត ភូមិពែរនី ឃុំកំពង់ឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ភូមិបត់គគី ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២.ឈ្មោះ រស់ ឆាំងកា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើតភូមិ០១ សង្កាត់មិត្តភាព១ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ទីលំនៅបច្នុប្បន្ន ភូមិបត់គគី ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
កម្លាំងបានដកហូតវត្ថុតាងរួមមាន៖
-ម្សៅសថ្លាចំនួន ០២កញ្ចប់ និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។