ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំក្រុមការងារពិភាក្សាសេចក្តីព្រាងអនុស្សរណៈយោគយល់ នៃកិច្ចសហប្រតិបត្តិការ រវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ជាមួយបញ្ជាការដ្ឋានយោធាខេត្តតៃនិញ ក្រោមការដឹកនាំដោយ វរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និង វរសេនីយ៍ឯក ង្វៀន វ៉ាន់ហ៊ុង មេបញ្ជាការរងយោធាខេត្តតៃនិញ។
ជាលទ្ធផល ក្រុមការងារទាំងពីរសម្រេចបាននូវខ្លឹមសារពង្រាងអនុស្សរណៈយោគយល់ ដែលជាការឯកភាពគ្នាក្នុងកម្រិតក្រុមការងារ នឹងដាក់ជូនថ្នាក់ដឹកនាំតាមឋានានុក្រមរៀងៗខ្លួន ដើម្បីពិនិត្យ និងសម្រេច មុននឹងឈានដល់ការប្រារព្ធពិធីចុះហត្ថលេខាជាផ្លូវការនាពេលខាងមុខ៕