អហ កណ្តាល៖ វេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ នៅពេលកម្លាំងអាវុធហត្ថស្រុក កំពុងជិះល្បាតក្នុងភូមិសាស្ត្រមូលដ្ឋានរបស់ខ្លួន ក្នុងខណៈនោះដែរ ក៏បានទទួលពត៌មានពីប្រជាពលរដ្ឋ ថាមានម៉ូតូ១គ្រៀៀងទុកចោលនៅចំណុចម្តុំស្ពានព្រះគន្លង ស្ថិតនៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ក្រោយពីទទួលព័ត៌មាននេះភ្លាម កម្លាំងអាវុធហត្ថបានចុះពិនិត្យដល់កន្លែងកើតហេតុខាងលើ បានប្រទះឃើញម៉ូតូមួយគ្រឿងប្លុងទុកចោលពិតប្រាកដមែន។ ម៉ូតូម៉ាក C125 សេរី២០០៤ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1K-5389 (មានស្នាមបំបែកសោរ ក) បច្ចុប្បន្នម៉ូតូត្រូវបានយកមករក្សា ទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ដើម្បីស្រាវជ្រាវបន្ត។
កម្លាំងអាវុធហត្ថខ្សាច់កណ្តាលល្បាតប្រទះឃើញម៉ូតូ១គ្រឿង
- Post author:Eng Hy
- Post published:July 29, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្ការ