You are currently viewing អហ ស្រុក​ចន្ទ្រា ឃាត់ខ្លួន​ក្មេង​ស្ទាវ៥នាក់​ប្រើប្រាស់គ្រឿងញៀន​

អហ ស្រុក​ចន្ទ្រា ឃាត់ខ្លួន​ក្មេង​ស្ទាវ៥នាក់​ប្រើប្រាស់គ្រឿងញៀន​

អហ.ស្វាយរៀង​៖ ជនសង្ស័យ​៥នាក់ ដែលប្រើប្រាស់គ្រឿងញៀន ត្រូវបាន​កម្លាំង​ជំនាញ អហ ស្រុក​ចន្ទ្រា ធ្វើការ​ឃាត់ខ្លួន កាលពីវេលាម៉ោង០១និង​៣៥នាទី ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៦ ។​
ជនសង្ស័យដែលកម្លាំង​ អហ ឃាត់ខ្លួន មានឈ្មោះ
១.ឈ្មោះតាំង លីណែត ប្រុសអាយុ១៧ឆ្នាំ
២.ឈ្មោះហែម វិសាល ប្រុសអាយុ១៨ឆ្នាំ
៣.ឈ្មោះសោម ចាន់សីហា ប្រុសអាយុ២០ឆ្នាំ
៤.ឈ្មោះពៅ គីរ៉ាន់ ប្រុសអាយុ២០ឆ្នាំ
៥.ឈ្មោះឃិម រតនៈ ប្រុសអាយុ១៦ឆ្នាំ
បើតាមមន្ត្រីកងរាជ​អាវុធហត្ថបាន ប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង០៥នាក់ ប្រើប្រាស់គ្រឿងញៀនញៀននេះ ឃាត់ខ្លួននៅចំណុច ភូមិពោធិ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។​
វត្ថុតាងដែលចាប់ដកបានមាន ម៉ូតូ០១គ្រឿង ទូរសព្ទដៃ០១ គ្រឿង ។​
បើតាមមន្ត្រីជំនាញ​ អហ បានបន្តថា ក្រោយ​ពីការត្រួតពិនិត្យ និង​ធ្វើតេស្តទឹកនោម ឃើញថាមានសារធាតុញៀនពិតប្រាកដ ចំនួន០៤ នាក់ ០១ នាក់ឈ្មោះ ឃិម រតនៈ ភេទប្រុស អាយុ១៦ឆ្នាំមិនមានសារធាតុញៀនទេ ៕​

851335906_67589_16394645595232901127