ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្ធស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ផែននគរបាលយុត្តិធម៌ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារជំនាញយុត្តិធម៌ប្រចាំខែមករា និងដាក់ទិសដៅខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលផែននគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ឧត្តមសេនីយ៍ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទប្រទេស លោកនាយរងសេនាធិការ លោកស្នងការ ស្នងការរង លោកនាយ នាយរងការិយាល័ យលោកមេបញ្ជាការអង្គភាពជំនួយនីតិវិធី និងនាយអាវុធហត្ថដែលមានការពាក់ពន្ធ័ជាច្រើនរូបទៀត៕