You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បើកកិច្ចប្រជុំក្រុមការងារពិភាក្សា សេចក្ដីព្រាងលើអនុស្សារណៈយោគយល់

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បើកកិច្ចប្រជុំក្រុមការងារពិភាក្សា សេចក្ដីព្រាងលើអនុស្សារណៈយោគយល់

ស្វាយរៀង៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំក្រុមការងារពិភាក្សា សេចក្ដីព្រាងលើអនុស្សារណៈយោគយល់ នៃកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ជាមួយបញ្ជាការដ្ឋានយោធាខេត្តតៃនិញដឹកនាំដោយលោក ង្វៀន ថាញ់ហ៊ុង មេបញ្ជាការយោធាខេត្តតៃនិញ។

លទ្ធផលក្រុមការងារ ពិភាក្សាសម្រេចបាននូវខ្លឹមសារពង្រាងអនុសារណ:យោគយល់ដែលជាការឯកភាពគ្នាក្នុងកំរិតពិភាក្សាការងារ និងដាក់ជូនថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងសម្រេចមុននឹងឈានដល់ការប្រារព្ធពិធីចុះហត្ថលេខានាពេលខាងមុខ។