You are currently viewing លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារប្រចាំខែមករា

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារប្រចាំខែមករា

ព្រះវិហារ៖ ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០១៨ និងត្រៀមរៀបចំប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការក្រុង ស្រុក និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។