មន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី ធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រឿងញៀន ដល់សិស្សានុសិស្ស

រតនគិរី៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៨ កំលាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត រតនគិរី ដឹកនាំដោយលោក វរសេនីយ៍ទោ គិន វណ្ណា ប្រធានមន្ទីរយុត្តិធម៌ បានចុះធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រឿងញៀន ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ នៅវិទ្យាល័យ ហ៊ុន សែន អណ្ដូងមាស ស្ថិតនៅក្នុង ភូមិលោម ឃុំម៉ាលិច ស្រុកអណ្ដូងមាស ខេត្តរតនគីរី ដែលមាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស  ចូលរួមសរុបចំនួន ៦៥៥ នាក់ ស្រី ២៥០ នាក់។