ប៉ៃលិន៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ កំលាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តប៉ៃលិន ដឹកនាំដោយលោកវរសេនីយ៍ត្រី ប្រាក់ សុធា អនុប្រធានមន្ទីរយុត្តិធម៌ បានដឹកនាំកម្លាំងជំនាញ ចុះផ្សព្វផ្សាយដល់សិស្សានុសិស្ស អំពីផលប៉ះពាល់ និងគ្រោះថ្នាក់ នៃគ្រឿងញៀន ការជួញដូរ ចែកចាយ រក្សាទុក និងប្រើប្រាស់ ជាអំពើខុសច្បាប់ នៅអនុវិទ្យាល័យភ្នំយ៉ាត ក្នុងពិធីនោះដែរ មានសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ចូលរួមសរុបចំនួន ៤១៦ នាក់ ។
