ព្រៃវែង៖ ល្ងាចថ្ងៃព្រហស្បតិ៍ ០៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងកងអាវុធហត្ថខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំក្រុមការងារពិភាក្សាសេចក្តីព្រាងអនុស្សរណៈយោគយល់ នៃកិច្ចសហប្រតិបត្តិការ រវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ជាមួយបញ្ជាការដ្ឋានយោធាខេត្តតៃនិញ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងកងអាវុធហត្ថខេត្តព្រៃវែង ជាមួយបញ្ជាការដ្ឋានយោធាខេត្តតៃនិញ ប្រទេសវៀតណាម ដឹកនាំដោយលោក វរសេនីយ៍ឯក ង្វៀង ថាញ់ហ៊ុង មេបញ្ជាការយោធាខេត្តតៃនិញ លទ្ធផលក្រុមការងារ ពិភាក្សាសម្រេចបាននូវខ្លឹមសារពង្រាងកំណត់ហេតុយោគយល់ដែលជាការឯកភាពគ្នាក្នុងកំរិតពិភាក្សា ការងារ និងដាក់ជូនថ្នាក់ដឹកនាំដើម្បីពិនិត្យ សម្រេចមុននិងឈានដល់ការប្រារព្ធពិធីចុះហត្ថលេខានាពេលខាងមុខ។
លោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន បានដឹកនាំកិច្ចប្រជុំក្រុមការងារ ពិភាក្សាសេចក្តីព្រាងអនុស្សរណៈយោគយល់
- Post author:Sery Vutha
- Post published:January 27, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ