កំពង់ស្ពឺ៖ នៅវេលាម៉ោង ០៩ និង ៣០នាទីព្រឹកសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅចំណុចភូមិកណ្តុរផើម ឃុំរលាំងគ្រៀល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយឃាងត់ខ្លួនជនសង្ស័យចំនួន ០២ នាក់៖
១.ឈ្មោះ លឹម លន ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដូនទ្រី២ ឃុំរលាំងគ្រើលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
២.ឈ្មោះ សុខ ភ័ណ្ឌ ភេទប្រុស អាយ ៤៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
កម្លាំងបានដកហូតវត្ថុតាងមាន ម្សៅគ្រើមពណ៌សថ្លា ចំនួន ០៤កញ្ចប់, ដាវ ០១, ប្រាក់រៀល ៤ម៉ឺនរៀល និងម៉ូតូចំនួន ០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ។