កណ្តាល៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ ដឹកនាំដោយ វរសេនីយ៍ ត្រី អ៊ួន សុផាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្រ្កាបករណីចែកចាយគ្រឿងញៀន នៅវេលាម៉ោង ១៦ និង ៤០នាទី ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងែទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉ន ដារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបររត់កង់បី ។ កម្លាំងបានដងហូតវត្ថុតាងមានៈ ម្សៅក្រាមពណ៌សថ្លា ចំនួន ១១កញ្ចប់ ទូស័ព្ទចំនួន ០២គ្រឿង សម្ភារៈ វេចខ្ចប់ និងសេពគ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្នកំលាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។
