រតនគិរី៖ នៅវេលាម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងសទី២៦ ខែមករា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបរថយន្តយីឌុបស្លាកលេខ ក.ច.លេខ ៣១៤១ ដឹកដំឡូងមី បង្កប់ឈើប្រភេទលេខ១ ចំណុចភូមិ១តាស៊ុយ សង្កាត់កាចាញ ក្រុងបានលុង ដែលបម្រុងឆ្លងកាត់ទៅប្រទេសវៀតណាម (ម្ចាស់រត់គេចខ្លួនបាត់)។ បច្ចុប្បន្ន វត្ថុតាងប្រគល់ជួនខណ្ឌរដ្ឋបាលព្រៃឈើធ្វើការវាស់វែងក្រុងបានលុង។
