កណ្តាល៖ ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រារព្ធពិធីប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថខេត្តប្រចាំឆ្នាំ២០១៧ និងលើកទិសដៅ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុងស្រុក និងនាយ-នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ ក្នុងនោះដែរក៏បានប្រការមុខងារ និងបំពាក់ឋានន្តរសក្តិ, ការបំពាក់គ្រឿងឥស្សរិយយស, និងការប្រគល់លិខិតសរសើរដល់អាវុធហត្ថដែលមានស្នាដៃផងដែរ។
លោកឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញជាអធិតបតី ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨
- Post author:Sery Vutha
- Post published:January 29, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ