You are currently viewing លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ដឹកនាំកិច្ចប្រជុំពិភាក្សា សម្រេច និងឯកភាពលើខ្លឹមសារចងសម្ព័ន្ធមេត្រីភាព

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ដឹកនាំកិច្ចប្រជុំពិភាក្សា សម្រេច និងឯកភាពលើខ្លឹមសារចងសម្ព័ន្ធមេត្រីភាព

ស្វាយរៀង៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានដឹកនាំកិច្ចប្រជុំពិភាក្សា សម្រេច និងឯកភាពលើខ្លឹមសារចងសម្ព័ន្ធមេត្រីភាព រវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ត្បូងឃ្មុំ និងស្វាយរៀង ជាមួយបញ្ជាការដ្ឋានយោធាខេត្តតៃនិញ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នេះ។ សមាសភាពចូលរួមមាន៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង, លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង, ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និយជានាយសេនាធិការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងលោកវសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ។ ក្រុមការងារសម្រេចបាននូវខ្លឹមសារពង្រាងអនុស្សរណៈយោគយល់ ក្រុមការងារនឹងដាក់ជូនថ្នាក់ដឹកនាំកងរាជអាវុធហត្ថ ដើម្បីពិនិត្យ និងសម្រេច មុននឹងឈានដល់ការប្រារព្ធពិធីចុះហត្ថលេខាជាផ្លូវការនាពេលខាងមុខ៕