ក្រចេះ៖ នៅវេលាម៉ោង ០៩ និង ១០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល ដឹកនាំដោយ លោកអនុសេនីយ៍ឯក ម៉ៅ សុផុន មេបញ្ជាការរង បានដឹកនាំកម្លាំងចុះ បង្ក្រាបករណីជួញដូរគ្រឿងញៀនចំនួន ០២ គោលដៅ នៅចំណុចចំការកៅស៊ូ ភូមិប៉ោដើមស្វាយ ឃុំក្រញួងសែនជ័យ ស្រុកស្មួល ខេត្តក្រចេះ និងនៅភូមិប៉ោដើមស្វាយ ឃុំក្រញួងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ និងដកហូតវត្ថុតាងរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក ចំនួន ០៧ កញ្ចប់
២.ម៉ូតូចំនួន ០១ គ្រឿង
៣.ជញ្ជីងថ្លឹងសារធាតុញៀនចំនួន ០១ គ្រឿង
៤.ដាវចំនួន ០២
៥.រថយន្តចំនួន ០១គ្រឿង
៦.កាបូបលុយ ១
៧.ប្រាក់រៀលចំនួន ៤៩.០០០រៀល និងសម្ភារៈមួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ។