បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមបុណ្យសពឪពុកលោកវរសេនីយ៍ត្រី សាយ សាវឿន នាយការិយាល័យផែនការ មន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ ដែលបានទទួលមរណៈភាពដោយរោគាពាធ កាលពីវេលាម៉ោង ០៦ និង ៣០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
ក្នុងពិធីនោះផងដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មានប្រសាសន៍ថា ៖ ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ កងរាជអាវុធហត្ថខេត្ត តែងតែចូលរួមយ៉ាងសកម្ម និងរួមចំណែកដល់អាវុធហត្ថ ដែលជួបទុក្ខលំបាកផ្សេងៗ ។ ជាក់ស្តែងការចូលរួមមរណៈទុក្ខនេះ គឺបានពីការគាំទ្រយ៉ាងផុសផុលរបស់កម្លាំងអាវុធហត្ថតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ។ ក្នុងនោះដែរលោកវរសេនីយ៍ត្រី សាយ សាវឿន ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមជាមួយ លោកមេបញ្ជាការរង ព្រមទាំងសហការីទាំងអស់ ដែលបានចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសាររបស់លោក រួមទាំងមានការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកា ទៀតផង ។