You are currently viewing លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ អញ្ជើញជាអធិតបតី ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨

លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ អញ្ជើញជាអធិតបតី ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថខេត្តប្រចាំឆ្នាំ២០១៧ និងលើកទិសដៅ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុងស្រុក និងនាយ-នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ ក្នុងនោះដែរក៏បានប្រការមុខងារ និងបំពាក់ឋានន្តរសក្តិ, ការបំពាក់គ្រឿងឥស្សរិយយស, និងការប្រគល់លិខិតសរសើរ ដល់អាវុធហត្ថដែលមានស្នាដៃផងដែរ។