កោះកុង៖ ព្រឹកថៃ្ងទី២៩ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំជួរបញ្ជាការ ត្រៀមរៀបចំប្រជុំបូកសរុបការងារឆ្នាំ២០១៧ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ព្រមទាំងសំណេះសំណាលជាមួយ ប្អូនៗកងអនុសេនាធំចល័តលេខ២៤ កងអនុសេនាធំពិសេស។ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុងស្រុក និងនាយ-នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី ថុង ណារុង បានដឹកនាំប្រជុំត្រៀមរៀបចំបូកសរុបការងារឆ្នាំ២០១៧ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ
- Post author:Sery Vutha
- Post published:January 31, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ