You are currently viewing ការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី-ខេត្ត ប្រចាំខែមករា ឆ្នាំ២០១៨

ការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី-ខេត្ត ប្រចាំខែមករា ឆ្នាំ២០១៨

រាជធានីភ្នំពេញៈ នៅវេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក គ.ស ២០១៨ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី-ខេត្ត ប្រចាំខែមករា និងទិសដៅបន្តប្រចាំខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាព
លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយ នាយរងការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង នាយការិយាល័យ ហិរញ្ញវត្ថុ តាមបណ្តារាជធានី-ខេត្ត និងនាយ នាយរង កងរាជអាវុធហត្ថ ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោកវរសេនីយ៍ទោ អៀម សុចេង នាយរងការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឡើងអាននូវអនុក្រិត និងសេចក្តីសម្រេច ជូនដល់បណ្តាជំនាញ រួមមានៈ
១. អនុក្រិត ស្តីពីការកែប្រែ តម្លៃឯកតា នៃសន្ទស្សន៍បៀវត្សមូលដ្ឋាន របស់មន្ត្រីរាជការ នៃព្រះរាជាណាចក្រកម្ពុជា
២. សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារថវិកា ដើម្បីធ្វើផែនការយុទ្ធសាស្ត្រ និងកសាងគំរោងចំណាយថវិកា របស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣. សេចក្តីណែនាំស្តីពីការប្រើប្រាស់ឯកសណ្ឋាន ស្លាកសញ្ញា និងបរិក្ខារួមផ្សំ របស់កងរាជអាវុធហត្ថ
៤. សេចក្តីជូនដំណឹង ស្តីពីការបើកប្រាក់ឧបត្ថម្ភ មាតុភាព ជូនដល់យោធនារី នៃកងយោធពលខេមរភូមិន្ទ
៥. ទិសដៅបូកសរុបការងារសន្និបាទឆ្នាំ២០១៧ និងទិសដៅបន្តឆ្នាំ២០១៨។

លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ក៏បានធ្វើការបូកសរុបការងារ និងបានដាក់ចេញនូវផែនការ បន្តដល់ បណ្តាជំនាញហិរញ្ញវត្ថុ តាមបណ្តារាជធានីខេត្ត រួមមានៈ
១. ពង្រឹងការបែងចែក អោយដល់ដៃ នាយ នាយរងកងរាជអាវុធហត្ថ
២. ហាមដាច់ខាត ការបើកប្រាក់បៀវត្ស ជាកញ្ចប់
៣. ហាមដាច់ខាត មានការចងការប្រាក់ផ្សេងៗ នៅតាមបណ្តាអង្គភាព
៤. ត្រូវកត់ចំលងរាល់បញ្ជីស្នាម អោយបានត្រឹមត្រូវ និងរៀងរាល់ខែ
៥. បណ្តាជំនាញ ត្រូវគ្រប់គ្រង និងរក្សាទុក ឯកសារ អោយបានគង់វង្ស ជៀសវាងការបាត់បង់។