You are currently viewing ជនសង្ស័យ​២នាក់ឆក់ទូរស័ព្ទ​ ត្រូវ អហឃាត់ខ្លួនបញ្ចូន​​ទៅតុលាការ​

ជនសង្ស័យ​២នាក់ឆក់ទូរស័ព្ទ​ ត្រូវ អហឃាត់ខ្លួនបញ្ចូន​​ទៅតុលាការ​

អហ.បន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនរួចបញ្ជូនទៅតុលាការពីបទឆក់យកទូរស័ព្ទដៃពីស្ត្រីម្នាក់នៅវេលាម៉ោង១០យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅក្នុងចំណុចបរិវេនកាស៊ីណូផ្កាយ៥ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថាជនសង្ស័យទាំង២នោះ១/ឈ្មោះ សុក តួ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅមិនពិតប្រាកដក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/ឈ្មោះ ពៅ សម្បត្តិ ភេទប្រុសអាយុ១៨ឆ្នាំរស់នៅបណ្តោះអាសន្នក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទបានបញ្ជាក់ទៀតថាមុនពេលកើតហេតុស្ត្រីរងគ្រោះឈ្មោះ ឈុន ស៊ាងឡេង អាយុ២២ឆ្នាំរស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកំពុងនិយាយទូរស័ព្ទដៃម៉ាកសាំសុងG២ព៌ណ ស ជាមួយសង្សារបស់ខ្លួននៅក្នុងចំណុចកើតហេតុខាងលើស្រាប់តែពេលនោះជនសង្ស័យទាំង២បានធ្វើសកម្មភាពឆក់ពីស្ត្រីរងគ្រោះរួចរត់គេចខ្លួនបាត់តែម្តង ស្ត្រីរងគ្រោះក្រោយពីត្រូវចោរឆក់ទូរស័ព្ទបាត់ក៏ទៅដាក់ពាក្យប្តឹងនៅកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានបញ្ជាក់ទៀតថាក្រោយពេលបានទទួលពាក្យបណ្តឹងហើយលោកក៏បានចាត់ឲ្យ លោកវរ:សេនីយ៍ ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នៅម៉ោង៩ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ក្នុងចំណុចក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរ។នៅមុខអាវុធហត្ថជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថាខ្លួនដាច់យ៉ៃពេករកលុយចូលខារ៉ាអូខេមិនបានទើបដាច់ចិត្តឆក់ទូរស័ព្ទគេយ៉ាងដូច្នេះ។ជនសង្ស័យទាំង២នាក់ត្រូវកំលាំងជំនាញកសាងសំនុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕
851312981_51454_11821802055279290973