ព្រៃវែង៖ នៅវេលាម៉ោង ១៦ និង ០៥នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ដោយមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង កម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិជ័យឧត្តមបឹងខ្ទុម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យ០២នាក់៖
១.ឈ្មោះ វិត រដ្ឋា ភេទប្រុស អាយុ១៩ឆ្នាំ
២.ឈ្មោះ វិត កុសល ភេទប្រុស អាយុ ២៧ឆ្នាំ ជនសង្ស័យទាំង ០២រស់នៅភូមិឃុំខាងលើ។
កម្លាំងបានដកហូតវត្ថុតាងរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លាចំនួន ០២ កញ្ចប់ ទម្ងន់ ០.៤១ ក្រាម ថ្លឹងទាំងសំបក
២.ទូរស័ព្ទចំនួន ០២គ្រឿង
៣.ម៉ូតូចំនួន ០២គ្រឿង និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យរួម និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។