ភ្នំពេញ៖ ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបន្ទាយកងរាជអាវុធហត្ថទួលពង្រ លោកឧត្តមសេនីយ៍ត្រី ចាន់ សុខឿន ស្នងការរង បច្ចេកទេសសន្តិសុខ ដំណាង លោកឧត្តសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលអំណោយ ពីលោក Andy Liev ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រះខ័នរាជ និងជាអគ្គនាយកក្រុមហ៊ុន C4S international នៃប្រទេសចិន។ អំណោយរួមមាន អាវក្រោះ ២៨កំប្លេ, មួក ២៨ , ដំបងការពារ ២៨, វិទ្យុទាក់ទង ៣០ សរុប ទឹកប្រាក់ជាង ១០០០០ ដុល្លារ។ លោកឧត្តមសេនីយ៍ត្រី ចាន់ សុខឿន បានថ្លែងអំណរអរគុណដល់លោក ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រះខ័នរាជ ដែលបានផ្តល់អំណោយដល់កម្លាំងកងរាជអាវុធហត្ថ ប្រើសប្រាស់សម្រាប់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម។
លោកឧត្តមសេនីយ៍ត្រី ចាន់ សុខឿន ទទួលអំណោយពីអគ្គនាយកក្រុមហ៊ុន C4S International
- Post author:Sery Vutha
- Post published:February 1, 2018
- Post category:កំណែទម្រង់ / ថែទាំគ្រឿងបំពាក់ ឧបករណ៍ និងមធ្យោបាយ