ព្រះវិហារ៖ នៅវេលាម៉ោង ១០ និង ០៥នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយ លោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្រ្កាបករណីរក្សាទុក និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចភូមិឈើទាលគង ឃុំជាំក្សាន្ត
ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ នង សំអាត ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឈើទាលគង់ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងដកហូតវត្ថុតាងរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លា ០៥កញ្ចប់ ទម្ងន់ ១,១០ក្រាម
២.ម៉ូតូចំនួន ០១គ្រឿង
៣.ទូរស័ព្ទចំនួន ០២គ្រឿង
៤.លុយរៀលចំនួន ៨២,៥០០រៀល
៥.កាបូបស្ពាយ០១
៦.សម្ភារះសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តតាមនីតិវិធី។