កំពត៖ នៅវេលាម៉ោង ០០ និង ៤៥នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងមន្ទីរ
យុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង និងជាប្រធានមន្ទីរ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត ។ កម្លាំងបានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុច ភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់៖
១.ឈ្មោះ អ៊ុក ស៊ា ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិលក ឃុំឫស្សីស្រុកខាងលិច
ស្រុកកំពង់ត្រាច ខេត្តកំពត។
២.ឈ្មោះ វឿង យី ភេទប្រុស អាយុ ៣៨ឆ្នាំ ( ជនជាតិវៀតណាម) រស់នៅស្រុកហាទៀង ខេត្តគៀងយ៉ាង
ប្រទេសវៀតណាម។
៣.ឈ្មោះ ហ្វៀង កុងតាំ ភេទប្រុស អាយុ ៣១ឆ្នាំ (ជនជាតិវៀតណាម) រស់នៅ ប្រទេសវៀត
ណាម។
វត្ថុតាងចាប់យករួមមានៈ
១.គ្រឿងញៀនម៉ាទឹកកក មានទម្ងន់ ៧,៦៩ក្រាម (ថ្លឹងទាំងសំបកថង់)
២.ប្រាក់ដុងចំនួន ៣៣ម៉ឺនដុង
៣.ម៉ូតូចំនួន ០១គ្រឿង។
បច្ចុប្បន្នមន្ត្រីជំនាញកំពុងបន្តចាត់ការតាមនីតិវិធី។