You are currently viewing ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី បានដឹកនាំប្រតិភូកងរាជអាវុធហត្ថជូនពរភាគីមិត្តវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី បានដឹកនាំប្រតិភូកងរាជអាវុធហត្ថជូនពរភាគីមិត្តវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម

ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកម្ភៈ ឆ្នាំ២០១៨ នេះលោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងទទួលផែននគរបាលយុត្តធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញទៅចូលរួមជូនពរភាគីមិត្តវៀតណាមយោធាការពារព្រំដែនប្រចាំខេត្តអាងយ៉ាង ថ្នាក់ដឹកនាំខេត្តអាងយ៉ាងទីក្រុងកាន់ថឺយោធភូមិភាគទី៩ និងខេត្តគៀងយ៉ាងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម៕