You are currently viewing លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំប្រជុំពិភាក្សាសេចក្តីព្រាង ស្តីពីកិច្ចសហប្រតិបត្តិការ

លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំប្រជុំពិភាក្សាសេចក្តីព្រាង ស្តីពីកិច្ចសហប្រតិបត្តិការ

ព្រៃវែង៖ ព្រឹកថ្ងៃសុក្រ ០២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងកងអាវុធហត្ថខេត្តព្រៃវែង បានប្រជុំក្រុមការងារពិភាក្សា សេចក្ដីព្រាងលើកំណត់ហេតុការយោគយល់ នៃកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងកងអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងកងអាវុធហត្ថខេត្តព្រៃវែង ជាមួយបញ្ជាការដ្ឋានយោធាខេត្តឡុងអាន ប្រទេសវៀតណាម ដឹកនាំដោយលោក វរសេនីយ៍ឯក ទ្រីញ វ៉ាន់សា   មេបញ្ជាការរងយោធាខេត្តឡុងអាន លទ្ធផលក្រុមការងារ ពិភាក្សាសម្រេចបាននូវខ្លឹមសារពង្រាងកំណត់ហេតុយោគយល់ដែលជាការឯកភាពគ្នាក្នុងកំរិតពិភាក្សា ការងារ និងដាក់ជូនថ្នាក់ដឹកនាំដើម្បីពិនិត្យ សម្រេចមុននិងឈានដល់ការប្រារពពិធីចុះហត្ថលេខានាពេលខាងមុខ។