កោះកុង៖ ព្រឹកថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានប្រារព្ធពិធីប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុងស្រុក និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូប ។ នៅរសៀលថ្ងៃដដែលបានប្រារព្ធពិធីបិទអង្គប្រជុំ បូកសរុបលទ្ធផលការងារ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ប្រធានមន្ទីរ ជុំវិញខេត្ត និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។ ក្នុងពិធីនោះដែរ ក៏មានពីធីបំពាក់គ្រឿងឥស្សរិយយស ប្រគល់ប័ណ្ណសរសើររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ការប្រគល់លិខិតសរសើររបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការប្រគល់ប័ណ្ណសរសើរសាលាខេត្តកោះកុងផងដែរ។
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងទិសដៅបន្ត
- Post author:Sery Vutha
- Post published:February 3, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ