ភ្នំពេញ៖ព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី សោម សាម៉ុន មេបញ្ជាការរង រួមនិងក្រុមការងារតំណាង លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាននាំថវិកាចំនួន ១,២០០,០០០រៀល ផ្តល់ជូនលោកអនុសេនីយ៍ឯក យូ រ៉ាវី នាយការិយាល័យហ្វឹកហ្វឺនសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីររាជធានីភ្នំពេញ ។ ក្នុងឱកាសសាកសួរសុខទុក្ខនោះផងដែរក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ សុំឲ្យថែរក្សាសុខភាព ត្រូវគោរពតាមវេជ្ជបញ្ជា និងក្រុមការងារត្រូវតាមដានជាប្រចាំចំពោះសុខភាពរបស់លោក និងជូនពរលោកអនុសេនីយ៍ឆាប់ជាសះស្បើយពីជំងឺ ដើម្បីបានវិលមកបំរើការក្នុងអង្គភាពវិញឆាប់ៗ ផងដែរ ។
តំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញចុះសួរសុខទុក្ខ នាយអាវុធហត្ថក្រោមឱវាទ ដែលកំពុងសម្រាកព្យាបាលជំងឺ
- Post author:Sery Vutha
- Post published:February 3, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ