You are currently viewing លោកឧត្តមសេនីយ៍ត្រី សោម សាម៉ុន អញ្ជើញចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទ ដែលទើបសម្រាលកូន

លោកឧត្តមសេនីយ៍ត្រី សោម សាម៉ុន អញ្ជើញចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទ ដែលទើបសម្រាលកូន

កំពង់ស្ពឺ៖ ដោយមានការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឱ្យគិតគួរអំពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទជាក់ស្តែងព្រឹកថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមការងារដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សោម សាម៉ុន មេបញ្ជាការរង បានអញ្ជើញចុះសួរសុខទុក្ខអ្នកស្រីព្រឹន្ទបាលឯក វ៉ៃ ប៊ុនថាវីន មន្ត្រីកងរាជអាវុធហត្ថដែលបានសម្រាលកូននាពេលថ្មីៗ កន្លងមកនេះ និងបាននាំយកថវិកាចំនួន ១.០០០.០០០ ដើម្បីជួយសម្រួលដល់បន្ទុកក្រុមគ្រួសារផងដែរ ។

លោកឧត្តមសេនីយ៍ត្រី សោម សាម៉ុន បានលើកឡើងថា ជានិច្ចជាកាលអង្គភាពបានយកចិត្តទុកដាក់ចំពោះសុខទុក្ខមន្ត្រីក្រោមឱវាទ ក្នុងពេលដែលជួបទុក្ខលំបាក មានបញ្ហាសុខភាព សម្រាលកូន រួមទាំងទុក្ខលំបាករបស់គ្រួសារនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថចំណុះអង្គភាពទាំងអស់ផងដែរ ។

ក្នុងឱកាសសួរសុខទុក្ខនោះលោកឧត្តមសេនីយ៍ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់មេបញ្ជាការ និងជូនពរចំពោះលោកស្រី វ៉ៃ ប៊ុនថាវីន និងក្រុមគ្រួសារជួបតែសេចក្តីគ្រប់ប្រការ ដើម្បីឆាប់បានវិលចូលមកបំរើការក្នុងអង្គភាពវិញផងដែរ ។