You are currently viewing លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទ ដែលកំពុងសម្រាកព្យាបាលជម្ងឺ

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទ ដែលកំពុងសម្រាកព្យាបាលជម្ងឺ

បាត់ដំបង៖ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកវរសនីយ៍ត្រី មឿន សារ៉េត នាយរងសេនាធិការ ដែលកំពុងព្យាបាលជំងឺ នៅលំនៅដ្ឋាន និងលោក វរសេនីយ៍ត្រី សាយ អាន កំពុងសំរាកព្យាបាលជម្ងឺនៅមន្ទីពេទ្យ ខេត្តបាត់ដំបង នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។

ក្នុងឱកាសសាកសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ ក៏បានលើកទឹកចិត្ត សុំឱ្យអស់លោកថែរក្សាសុខភាពឱ្យបានល្អ ត្រូវគោរពតាមវេជ្ជបញ្ជា ហើយក្រុមការងារត្រូវតាមដានសភាពជម្ងឺជាប្រចាំ និងជូនពរអស់លោកឆាប់ជាសះស្បើយពីជំងឺ ដើម្បីបានវិលមកបំរើការក្នុងអង្គភាពវិញឆាប់ៗ ផងដែរ ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ បាននាំយកថវិកាឧបត្ថម្ភចំនួន ៤.៤០០.០០០៛ ដែលជាការចូលរួមចំណែករបស់បងប្អូន កងកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សម្រាប់ជួយសម្រាល ដល់ទុក្ខលំបាក និងដើម្បីបន្តការព្យាបាលជម្ងឺ ដែលកំពុងស្ថិតក្នុងស្ថានភាពលំបាកផងដែរ។