You are currently viewing លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញចូលរួមបុណ្យសព ម្ដាយលោកវរសេនីយ៍ទោ នង វណ្ណនី

លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញចូលរួមបុណ្យសព ម្ដាយលោកវរសេនីយ៍ទោ នង វណ្ណនី

ប៉ៃលិន៖ នៅវេលាម៉ោង០៩ និង ០០ នាទីព្រឹកថ្ងៃសៅរ៍ ៣រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន  រួមជាមួយសហការី​ បាននាំយកថវិកាមូលនិធិទ្រទ្រង់កងរាជអាវុធហត្ថខេត្តប៉ៃលិនចំនួន ១.០០០.០០០៛ ( មួយលានរៀល​ ) ទៅចូលរួមបុណ្យសពម្ដាយលោកវរសេនីយ៍ទោ នង វណ្ណនី​​ ប្រធានមន្ទីរយុត្តិធម៌ ដែលបានទទួលមរណៈភាពដោយជរាពាធ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិជ័យឧត្ដម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្នុងពិធីនោះផងដែរលោកឧត្តមសេនីយ៍ត្រី  វ៉ាន់  ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មានប្រសាសន៍ថា ៖ ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ កងរាជអាវុធហត្ថខេត្ត តែងតែចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រ និងរួមចំណែកដល់អាវុធហត្ថ ដែលជួបទុក្ខលំបាកផ្សេងៗជាយថាហេតុ។  ជាក់ស្តែងការចូលរួមមរណៈទុក្ខនេះ គឺបានពីការគាំទ្រយ៉ាងផុសផុលរបស់កម្លាំងអាវុធហត្ថតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ។