ត្បូងឃ្មុំ៖ នៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថស្រុកមេមត់ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ វាសនា មេបញ្ជាការរងស្រុក និងជាប្រធានស្នាក់ការសន្តិសុខ៧០៣ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ បម្រុងដឹកចេញទៅវៀតណាម នៅចំណុចភូមិជាំអំពឹល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដោយដកហូតវត្ថុតាងរួមមាន រថយន្តម៉ាកវីហ្គោ ០១គ្រឿង ពណ៌ស្លែ (គ្មានសាកលេខ) ជនសង្ស័យម្នាក់ ឈើប្រណិតប្រភេទគ្រញូង (ចំនួន ១.៣២៤ដុំ ស្មើ ១.៧០០ម៉ែត្រគីប) និងឈើធ្នង់ (ចំនួន ៥សន្លឹក ស្មើ០.២៤៣ម៉ែត្រគីប)។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានប្រគល់ឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី។