ស្វាយរៀង ៖ រសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំក្រុមការងារ ពិភាក្សាសេចក្តីព្រាងកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ជាមួយបញ្ជាការដ្ឋានយោធាខេត្តឡុងអាង ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី នុន នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងលោក វរសេនីយ៍ឯក ទ្រិញ វ៉ាន់សា មេបញ្ជាការរងបញ្ជាការដ្ឋានខេត្តឡុង អាង ជាលទ្ធផល ក្រុមការងារទាំងពីរសម្រេចបាននូវខ្លឹមសារពង្រាងលើខ្លឹមសារ កំណត់ហេតុ ដែលជាការឯកភាពគ្នាក្នុងកម្រិតក្រុមការងារ នឹងដាក់ជូនថ្នាក់ដឹកនាំតាមឋានានុក្រមរៀងៗខ្លួន ដើម្បីពិនិត្យ និងសម្រេច មុននឹងឈានដល់ការប្រារព្ធពិធី ចុះហត្ថលេខាជាផ្លូវការនាពេលខាងមុខ៕
លោកឧត្តមសេនីយ៍ត្រី នុត នន្ទ ដឹកនាំកិច្ចប្រជុំក្រុមការងារពិភាក្សាសេចក្តីព្រាងកំណត់ហេតុ ស្ដីពីសហប្រតិបត្តិការ
- Post author:Sery Vutha
- Post published:February 3, 2018
- Post category:បញ្ជាដឹកនាំ / សេចក្តីសម្រេច