រតនគិរី៖ នៅវេលាម៉ោង ១៥ និង ២០ នាទីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងចម្រុះ ចុះបង្រ្កាបទីតាំងលាក់ទុកឈើមួយកន្លែង ស្ថិតក្នុងចំណុច (៣៨២២៧-៩៥៣២១) នៅភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ដែលឈ្មួញលាក់ទុកប្រភេទឈើលេខ១ ចំនួន ២០១ដុំ (សុក្រម ៩០ដុំ-ឈ្លីក ១១១ដុំ) មិនទាន់ធ្វើការវាស់វែង។ បច្ចុប្បន្ន កម្លាំងជំនាញដឹកជញ្ជូនមករក្សាទុកនៅកន្លែង មន្ទីរបរិស្ថានលំផាត់។
កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី សហការជាមួយកម្លាំងចម្រុះ បង្ក្រាបទីតាំងលាក់ទុកឈើមួយកន្លែង
- Post author:Sery Vutha
- Post published:February 3, 2018
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប