អហ.កណ្តាល៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ កងរាជអាវុធហត្ថខេត្តកណ្តាល បានប្រារព្ធពិធីប្រជុំបូកសរុបការងារជួរបញ្ជាការ ប្រចាំឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២១៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ។
បើតាមមន្ត្រីកងរាជអាវុធហត្ថបានប្រាប់ឲ្យដឹងថា «កិច្ចប្រជុំ ក្រោមអធិបតីភាពឧត្តមសេនីយ៍ សំ តុលា ដោយមានខ្លឹមសារផ្សព្វផ្សាយផែនការ កំណែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពង្រឹងការគោរពវិន័យបទបញ្ជា ពង្រឹងការងារក្តាប់ព័ត៌មាន ស្រាវជ្រាវ បង្ការ បង្ក្រាប បទល្មើស និង ពង្រឹងការងារគ្រប់គ្រង ត្រួតពិនិត្យ អាវុធជាតិផ្ទុះ » ៕