កំពង់ចាម៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចេញប្រតិបត្តិការ បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាបន្តបន្ទាប់ចំនួន ០៣លើកនៅថ្ងៃទី០១-០២ ខែកុម្ភៈ ឆ្នាំ២០១៨។ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លា ចំនួន ១៤កញ្ចប់ ទម្ងន់សរុប ៤,៤៤ក្រាម និងទូរស័ព្ទចំនួន ០៩គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ។
ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនរយៈពេលពីរថ្ងៃ ឃាត់ខ្លួនជនសង្ស័យ ១០នាក់
- Post author:Sery Vutha
- Post published:February 3, 2018
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប