You are currently viewing លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ទទួលអំណោយសប្បុរសជន ដែលបានឧបត្ថម្ភដល់ជនរងគ្រោះ កំពុងបន្សាបគ្រឿងញៀន

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ទទួលអំណោយសប្បុរសជន ដែលបានឧបត្ថម្ភដល់ជនរងគ្រោះ កំពុងបន្សាបគ្រឿងញៀន

បាត់ដំបង៖ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ អង្គភាពកងរាជអាវុធហត្ថខេត្តបាត់ដំបង បានទទួលអំណោយសប្បុរសជន ពីលោកវរសេនីយ៍ឯក មាន ឡាយ ទទួលបន្ទុកភស្តុភារ និងហរិញវត្ថុ ស្នងការដ្ឋានខេត្តបាត់បង និង ដែលបាននាំមកនូវអំណោយ ដើម្បីជួយឧបត្ថម្ភដល់ប្អូនៗរងគ្រោះដោយសារគ្រឿងញៀន ដែលបានចូលមកបន្សាបនៅក្នុងមណ្ឌល បន្សាបគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបាត់ដំបង។ ក្នុងពិធីនោះដែរដោយការទទួលនិងស្វាគមន៍យ៉ាងកក់ក្តៅ ពីលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង លោកនាយរងសេនាធិការ ប្រធានមន្ទី និង នាយ នាយរងពលអាវុធហត្ថ។ ថ្នាក់ដឹកនាំកងរាជអាវុធហត្ថក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ចំពោះទឹកចិត្តដ៏សប្បុរសធម៌ ក្នុងការយកចិត្តទុកដាក់ចំពោះប្អូនៗ ដែលចូលមកបន្សាបសារធាតុញៀន នៅក្នុងមណ្ឌលបន្សាមគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត ។

អំណោយរួមមាន៖

១.មី ១០០ កេស

២.ត្រីខ ២០ កេស

៣.ទឹកក្រូច ២០ យួរ

៤.ទឹកបរិសុទ្ធ ២០ កេស និងនំបុ័ងសាច់ ១៣០ ផងដែរ៕