មណ្ឌលគិរី៖ ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិនៅវេលាម៉ោង ១៥ និង ០០ នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ បេសកកម្មរបស់ក្រុមការងារថ្នាក់ជាតិដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធាន និងឯកឧត្តម ឈ រតនៈ តំណាងក្រសួងបរិស្ថាន លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងសហការី បានបញ្ចប់ដោយជោគជ័យ ក្នុងការស្រាវជ្រាវដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ។ ជនសង្ស័យចំនួន ០៦នាក់ដែលឃុបឃិតជាមួយ ជនបរទេស (ជនជាតិវៀតណាម) បើកដៃឱ្យជនបរទេសចូលមកបោះជំរុំ កាប់ព្រៃឈើ និងបំផ្លិចបំផ្លាញធនធានធម្មជាតិ ជាហេតុនាំឲ្យកើតមានបទល្មើស ឃាតកម្មគិតទុកជាមុន និងបានបាញ់សម្លាប់មនុស្សចំនួន ០៣នាក់ (មន្រ្តីរដ្ឋ២នាក់ និងបុគ្គលិកអង្គការអភិរក្សសត្វព្រៃម្នាក់) ជនរងគ្រោះរួមមាន៖
១.ឈ្មោះ សេក វឌ្ឍនា នាយអាវុធហត្ថលើផ្ទៃប្រទេស
២.ឈ្មោះ តើន សុខណៃ មន្រ្តីឧទ្យាណនុរក្សដែនជម្រកសត្វព្រៃកែវសីមា
៣.ឈ្មោះ ធុល ខ្នា បុគ្គលិកអង្គការ សមាគមអភិរក្សសត្វព្រៃ (wcs) នៅចំណុចភូមិពូហ្យាម ឃុំសែន មនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ហើយបានចាប់ខ្លួនជនសង្ស័យចំនួន០៦នាក់
១.ឈ្មោះ ផល ពេញ មេប៉ុស្តិ៍នគរបាលអូរលែ វរៈនគរបាលការពារព្រំដែន៦២១
២.ឈ្មោះ កើត វេហា មេប៉ុស្តិ៍យោធាដាក់ការ វរៈយោធាការពារព្រំដែន១០៣។
៣.ឈ្មោះ កើត វេត្តា វរៈយោធាការពារព្រំដែន១០៣។
៤ ឈ្មោះ ទន ធារ៉ា នគរបាលប៉ុស្តិ៍អូរលែ
៥.ឈ្មោះ ឡាយ សាវី វរៈយោធាការពារព្រំដែន១០៣។
៦. ឈ្មោះ ឈាង វ៉ាន់និត ជាជនស៊ីវិល ត្រូវជាប្អូនរបស់ ផល ពេញ។
គួរបញ្ជាក់ផងដែរថារហូតដល់ថ្ងៃនេះសំណុំរឿងបានបញ្ជូនដល់តុលាការ ខេត្តមណ្ឌលគិរីដើម្បីផ្តន្ទាទោសតាមច្បាប់ និងដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះដែលបានស្លាប់ក្នុងពេលបំពេញភារកិច្ច។