You are currently viewing លោកនាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំគណៈប្រតិភូកងរាជអាវុធហត្ថ ជូនពរភាគីមិត្តវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម

លោកនាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំគណៈប្រតិភូកងរាជអាវុធហត្ថ ជូនពរភាគីមិត្តវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម

នៅរសៀលថ្ងៃច័ន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែកម្ភៈ ឆ្នាំ២០១៨ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំគណៈប្រតិភូកងរាជអាវុធហត្ថអញ្ជើញទៅចូលរួម ជូនពរភាគីមិត្តវៀតណាម មានស្នងការនគរបាល, កងទ័ពការពារព្រំដែន និងយោធភូមិភាគ៧ នៃកងទ័ពប្រជាជនវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម៕