បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៤ និង ០០នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងក្នុងបរិវេណវត្តសមាធិផល ស្ថិតនៅភូមិបួន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឡៃ ចំប៉ី (ហៅថង់រ៉យ) ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន ០៥កូនថង់ ស្មើ ០.៧៣ក្រាម, ទូរស័ព្ទចំនួន ០១គ្រឿង, សម្ភារៈសសម្រាប់សេព និងច្រកគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នមន្ត្រីជំនាញ កំពុងសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ។