You are currently viewing លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន អញ្ជើញជាធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៧

លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន អញ្ជើញជាធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៧

ក្រចេះ៖ នៅវេលាម៉ោង ០៧ និង៣០នាទីព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធខេត្តក្រចេះ បានរៀបចំពិធី ប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធប្រចាំឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងកងរាជអាវុធខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរកងរាជអាវុធហត្ថខេត្តជាចម្រើនរូបទៀត។