អ.ហ ខេត្តសៀមរាប៖ នៅចំណុចភូមិ មណ្ឌល់3 សង្កាត់ស្លក្រាម ក្រុងសៀមរាប សមត្ថកិច្ចអ.ហ ខេត្តបាន
ឃាត់ខ្លួនជនល្មើសចំនួន៦នាក់ ពាក់ពន្ធ័ ករណី អំពើលួច(កាច់សោរម៉ូតូ) ដោយការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ។
ជនសង្ស័យទាំង៦នាក់នោះមានឈ្មោះ ៖
1-ឈ្មោះ បឿ គឹមបួន ភេទប្រុស មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិមណ្ឌល់3 សង្កាត់ស្លក្រាម ក្រុងសៀមរាប។
2-ឈ្មោះរឿន សុផល ភេទប្រុសអាយុ29ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។
3-ឈ្មោះហុង ដា ហៅម៉ៅ ភេទប្រុស អាយុ25ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិមណ្ឌល់3 សង្កាត់ស្លក្រាមក្រុងសៀមរាប។
4-ឈ្មោះសេង សុវណ្ណារ៉ា ភេទ ប្រុស អាយុ28ឆ្នាំមុខរបរបើកបរ ទីលំនៅភូមិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកប្រាសាទបាគងខេត្តសៀមរាប។
5-ឈ្មោះអិន សំសាន ភេទស្រី អាយុ38ឆ្នាំមុខរបរម៉ាស្សាទីលំនៅភូមិមណ្ឌល់3សង្កាត់ស្លក្រាមក្រុងសៀមរាប។
6-ឈ្មោះប្រាក់ ពិសី ភេទស្រីអាយុ27ឆ្នាំមុខរបរនៅផ្ទះ ទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
វត្ថុតាងចាប់ដកបានមាន ម៉ូតូC125ចំនួន 05 គ្រឿង,ម៉ូតូស្កុបពីចំនួន01គ្រឿង,ម៉ូតូស្មាស់ចំនួន01គ្រឿង,ម៉ូតូMSXចំនួន01គ្រឿង ទូរវីសចំនួន01ដើម, ដែកកេះចំនួន01។ជនល្មើស និងវត្ថុតាង រក្សាទុកនៅអ.ហដើម្បីកសាងសំណុំរឿងទៅសាលាដំបូង៕