អហ.ខេត្តព្រះសីហនុ៖ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តព្រះសីហនុ បានបញ្ចូនជនសង្ស័យ៤នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ កាលពីវេលាម៉ោង០៩និង០០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ។
ជនសង្ស័យ៤នាក់ នេះត្រូវបាន អហ ឃាត់ខ្លួននៅចំណុចក្រុម៧.ភូមិ៤.ស.ក៤.ក្រុង_ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ដោយមានឈ្មោះ ៖ ១.ឈ្មោះស៊ឹម សុផុនភេទប្រុសអាយុ២៦ឆ្នាំ មុខរបរបំរើការងារនៅហាងបរទេស នៅបន្ទប់ជួលក្រុម៧.ភូមិ៤.ស.ក៤.ក្រុងនិងខេត្តព្រះសីហនុ។២. ឈ្មោះម៉ៅ.ស៊ីឡេ ហៅណុច ភេទស្រីអាយុ២៥ឆ្នាំមុខរបរបំរើការងារនៅហាងបរទេស.នៅបន្ទប់ជួលក្រុម៧.ភូមិ៤.ស.ក៤.ក្រុងខេត្តព្រះសីហនុ។៣.ឈ្មោះនួន.ស្រីរ័ត្ន ភេទស្រីអាយុ២៥ឆ្នាំ.មុខរបរបំរើការងារនៅហាងបរទេស.នៅបន្ទប់ជួលក្រុម៧.ភូមិ៤.ស.ក៤.ក្រុងខេត្តព្រះសីហនុ។៤.ឈ្មោះតុល.រដ្ឋាហៅអ៊កភេទប្រុសអាយុ៣៧ឆ្នាំ.មុខរបរមិនពិតប្រាកដ.ទីលំនៅក្រុម២៥.ភូមិ៣.ស.ក៣.ក្រុងខេត្តព្រះសីហនុ៕