កណ្តាលៈព្រឹកថ្ងៃច័ន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង ទទួលផែនទំនាក់ទំនងសាធារណៈ តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំ នាយ នាយរងអាវុធហត្ថខេត្ត ចុះសួរសុខទុក្ខ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា មហាគ្រួសារ កងរាជអាវុធហត្ថខេត្តកណ្តាល ចំនួន ១.៦០៥.០០០រៀល ជូនដល់គ្រួសារនាយអាវុធហត្ថដែលឆ្លងទន្លេចំនួន ១គ្រួសារ ប្រពន្ធលោកព្រឹន្ទបាលឯក លីច័ន្ទ សុខុម ជំនួយការប្រតិបត្រការ សេនាធិការដ្ឋាន ដែលបានសំរាលកូននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសួរសុខទុក្ខគ្រួសារនាយអាវុធហត្ថដែលឆ្លងទន្លេ
- Post author:Sery Vutha
- Post published:February 7, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ